
ខ្សែភាពយន្តតុក្តតាបែបវេទមន្តដ៏ល្បីមួយ ដែលមានចំណងជើងថា BEAUTY AND THE BEAST របស់ Walt Disney Pictures បានត្រលប់មកបញ្ចាំងឡើងវិញ នៅកម្ពុជា ជាមួយនឹងអេក្រង់ដ៏ធំ និងបច្ចេកវិទ្យា Disney Digital 3D បង្ហាញជូនដល់ក្មេងជំនាន់ក្រោយ នូវខ្សែភាពយន្ត បុរាណរបស់ Disney ជាមួយនឹងទស្សនីយភាព ដ៏អស្ចារ្យលក្ខណៈ 3D។ ភាពយន្តតុក្កតានោះ នឹងបញ្ចាំងនៅ រោងភាពយន្ត លេជេន (ជាន់ទី៣ ផ្សារទំនើប ស៊ីធីម៉ល នៅជាប់រង្វង់មូលអាងទឹក ស្តាតអូឡាំពិក) ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នេះតទៅ។
ខ្សែភាពយន្តនោះ បានថតនូវការធ្វើដំណើរដ៏អស្ចារ្យរបស់ Belle (បញ្ចូលសំឡេងដោយ PAIGE O'HARA ) ជាក្មេងស្រីឆ្លាត និងស្រស់ស្អាតម្នាក់ ដែលក្លាយជាអ្នកទោសរបស់សត្វតិរច្ឆានដ៏អាក្រក់ (បញ្ចូលសំឡេងដោយ ROBBY BENSON ) នៅក្នុងប្រាសាទរបស់គេ។
ទោះបីជា Belle កំពុងនៅស្ថានភាពដ៏គ្រោះថ្នាក់មួយ តែនាងបានក្លាយជាមិត្តភក្តិរបស់អ្នកបំរើរស់នៅក្នុងប្រាសាទ ដែលត្រូវបណ្តាសារ របស់ធ្មប់ ក្លាយជា ប៉ាន់តែ ជើងទៀន នាឡិកា ក្នុងចំណោមអ្នកត្រូវបណ្តាសារដទៃទៀត នៅទីបំផុតនាងបានរៀនពីសភាពខាងក្រៅ របស់ Beast ដើម្បីស្វែងយល់ពីសភាពរបស់ព្រះអង្គម្ចាស់ អោយបានកាន់តែច្បាស់។
តន្ត្រីដ៏ពិរោះដែលពួកយើងមិនអាចបំភ្លេចបានដោយ Howard និង Alan Menken និងក្រុមចម្រៀងធំដ៏ប៉ិនប្រសប់មួយ។ BEAUTY AND THE BEAST គឺជាខ្សែភាពយន្តតុក្តតាដំបូង និងតែមួយគត់ ដែលទទួលបានការជ្រើសរើសរបស់ Best Picture ពី Academy of Moon Picture Arts and Science៕
មិនត្រឹមតែប៉ុណ្ណោះ ក៏មានឈុតបន្ថែមពិសេសពីរឿង ដែលបង្ហាញមុនពេលរឿងBEAUTY AND THE BEAST 3D ចាប់ផ្តើម។សូមរួសរាន់ចូលទៅកាន់កន្លែងអង្គុយរបស់អ្នកមុនពេលដែលភាពយន្តចាប់ផ្តើមបញ្ចាំង។ ឈុតបន្ថែមពិសេសពីរឿង អ្នកពិតជាសោកស្តាយបើមិនបានទស្សនា។
តើមានអ្វីកើតឡើងបន្តទៀតនៅក្នុងឈុតខាងក្រោម?
ដោយ៖ប៉ែន ទិត្យមករា
By: Pen Tethmakara