Tuesday, January 17, 2012


ម៉ាក វ៉លប៉ើក( Mark Wahlberg)ដឹកនាំតួក្នុងរឿង Contraband, ដែលគួរឲ្យចាប់អារម្មណ៌ និយាយពីបុរសម្នាក់ព្យាយាមបោះបង់ចោលនូវជីវិតដែលគាត់ធ្លាប់មាន ហើយគាត់ធ្វើគ្រប់យ៉ាងដើម្បីការពារគ្រួសាររបស់គាត់។ ខ្សែភាគយន្តនេះបានថតនៅទីក្រុងញ៉ូអ័រលីន ដែលបង្ហាញពីការរត់ពន្ធគ្រឿងញៀនអន្តរជាតិ ពោរពេញទៅដោយឧក្រិដ្ឋជននិងអំពើពុករលួយ ដែលជាកន្លែងគ្មានភាព ស្មោះត្រង់ និងពោរពេញទៅដោយគ្រោះថ្នាក់។

គ្រីស ហ្វារ៉ាដេ (វ៉លប៉ើក) បោះបង់នូវជីវិតឧក្រិដ្ឋកម្មរបស់គាត់ តែក្រោយមកប្អូនថ្លៃប្រុសរបស់គាត់ អេនឌី (ខាលេប លេនទ្រី ចន) ធ្វើឲ្យខូចថ្នាំរបស់ចៅហ្វាយរបស់គេ ធីម ប្រ៊ីក (ជីអូវ៉ាន់នី , រីប៊ីស៊ី) គ្រីសត្រូវបង្ខំចិត្តទៅធ្វើអ្វីដែលគាត់ធ្លាប់ធ្វើពីមុន (ការរត់ពន្ធ) ដើម្បីសងបំណុលរបស់អេនឌី។ គ្រីសជាអ្នករត់ពន្ធដ៏ល្បី ហើយប្រមូលផ្តុំមនុស្សមួយក្រុមជាមួយការជួយរបស់មិត្តល្អបំផុតរបស់គាត់ សេបាសេន្ត (បេន ហ្វូស្តើ) ចំពោះការរត់ពន្ធលើកចុងក្រោយទៅកាន់ផាណាម៉ានិងត្រលប់មកវិញ ដោយសង្ឃឹមត្រលប់មកវិញជាមួយលុយក្លែងក្លាយជាច្រើនលានដុល្លារ។

គំរោងទាំងអស់ត្រូវបានបែកធ្លាយ ដែលនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដើម្បីទទួលបានលុយសុទ្ធ គ្រីសត្រូវប្រើជំនាញរបស់គេដើម្បីទទួលបានជោគជ័យលើការបង្រ្កាបអ្នកលក់ដូរគ្រឿងញៀន ប៉ូលីសនិងឃាតករមុនពេលប្រពន្ធរបស់គាត់ ខេត (ខេត បេខីនសល) និងកូនៗរបស់គាត់ក្លាយជាគោលដៅរបស់ពួកគេ។


មានបញ្ចាំងនៅ រោងភាពយន្ត លេជេន (​ជា​ន់ទី​៣ ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល) ចាប់ពី​ថ្ងៃទី​១៩​ ខែមករា ឆ្នាំ​២០១២​ នេះតទៅ។​


ដោយ៖ប៉ែន ទិត្យមករា
|Pen Tethmakara